ស្វាយរៀង៖ នាព្រឹកថ្ងៃទី ០៦ ខែ មីនា ឆ្នាំ២០២៣ លោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង អមដោយមន្រ្តីបច្ចេកទេស ០២ រូប បានចូលរួមកិច្ចប្រជុំតាមដាន និងជំរុញការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៣ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅសាលាជាតិគយរាជធានីភ្នំពេញ ដែលកិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ